This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, March 1, 2017

ផ្អើល​អស់​អ្នក​គាំ​ទ្រ វត្ត​មាន​តារា​ចម្រៀង​ល្បី​ៗ​ ថោន​ ជា​ច្រើន​ដួង​​នៅ​ AEON

ម្សិល​មិញ​នេះ​ផលិត​កម្ម​ថោន​បាន​ធ្វើ​ពិធី​សម្ពោធ​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" នៅ​ផ្សារ​ទំនើប​ AEON MALL ដោយ​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ឈ្មោះ​​ជា​ច្រើន​រូប​ មក​ពី​ផលិត​កម្ម​ថោន​។
តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រុស​ស្រី​ថោន​ដែល​បង្ហាញ​វត្ត​មាន​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​"ស្នាដៃនិពន្ធ​ថ្មី​របស់​អ្នក​ស្រី​ ពាន់ ភួងបុប្ផា​ នៅ​ផលិត​កម្ម​ថោន​មាន​ កំពូល​តារា​ចម្រៀង​ កញ្ញា មាស សុខសោភា លោក ខេម លោក កែវ វាសនា អ្នកនាង យក់ ថិតរដ្ឋា កញ្ញា ឈិត សុវណ្ណបញ្ញា លោក សុគន្ធ ថេ​រ៉ាយុ​ កញ្ញា លី អ៊ីវ៉ាធីណា លោក ពេជ្រ ថាណា លោក ករុណា ពេជ្រ និង​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត​ក្នុង​ផលិត​កម្ម​ថោន​។
ឆ្លៀត​ក្នុង​ឱកាស​នេះ​​អ្នក​ស្រី ពាន់ ភួងបុប្ផា បាន​មាន​ប្រ​សាសន៍​ថា​ រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" ទាំង​សាច់​រឿង​ និង​គុណ​ភាព​នៃ​ការ​ផលិត​មិន​ចាញ់​បរទេស​ឡើយ​ ។ ព្រោះ​នៅ​ក្នុង​​រឿង​នេះ​ចូល​រួម​សម្ដែង​តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ទាំង​៤​ជំនាន់​​មាន​អ្នកនាង អម្ពរ​ ទេវី លោក​ ទេព រិន្ទដារ៉ូ អ្នកនាង ស្វែង សុជាតា អ្នកនាង​ ស៊ឹម សូលីកា អ្នក​នាង​ សុខ សោម៉ាវត្តី លោក អ៊ែត វីន កញ្ញា ឌុច លីដា លោក ប៊ុត សារ៉ាវុធ​ ជា​ដើម​ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​ស្រី​ហ៊ាន​អះ​អាង​ថា​រឿង​មួយ​នេះ​មិន​ចាញ់​ប្រទេស​ជិត​ខាង​​។
រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" នឹង​ត្រូវ​ចាក​បញ្ចាំង​ជា​ផ្លូវ​ការ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និង​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​ ២ ខែមិនា ឆ្នាំ​២០១៧​ នេះ​ហើយ​៕​​

Tuesday, February 28, 2017




ក្បាច់​ថ្មី​ ពី ខាន់ ជេមស៍ ft MC Bull ត្រៀម​ចេញ​ឆាប់ៗ

បទ​ថ្មី​ ចំណងជើង​ថា​ "ចង់​តែ​រាំ" ដែល​បកស្រាយ​ដោយ​តារា​ចម្រៀង ខាន់ ជែមស៍ រួម​គ្នា​ជាមួយ​ MC Bull ត្រៀម​នឹង​ចេញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។
យ៉ាង​ណា​ មុន​នឹង​បាន​មើល​ MV Official មក​ទស្សនា​ការ​សម្តែង​ ក៏​ដូចជា​ការ​ហាត់​សម​​ខ្លះៗ​ពី​ ខាត់ ជេមស៍​ Mc Bull និង​ក្រុម​រាំ​ក្នុង​វីដេអូ​ខាង​ក្រោម​។ ឈុត​ខុសៗ​បទ​ថ្មី​ក្នុង​វីដេអូ​​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Mc Bull លោក​ប្រាប់​ថា​ទើប​តែ​ថត​អម្បាញ់​មិញ​ត្រៀម​ឡើង​ឆាក​ទូរទស្សន៍​ ស៊ីធីអិន​​។ បទ​នេះ​ទៀត​សោត​ នឹង​មាន​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ នៅ​ក្នុង​ផលិតកម្ម​​សាន់ដេ​។
​ទស្សនាវីដេអូ​ទាំងអស់​គ្នា៖
​​

ចូល​ហង្សមាស​ ៥​ឆ្នាំ STEP ទើប​ទទួល​បាន​ឱកាស​ពិសេស​​ឆ្នាំ​នេះ​​

តារា​ចម្រៀង​​ក្នុង​ផលិតកម្ម ហង្សមាស STEP បាន​ទទួល​ឱកាស​ពិសេស​ពី​ផលិតកម្ម​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ចូល​ច្រៀង​​ប្រមាណ​​ជា​ ៥ ឆ្នាំ​កន្លង​មក។
STEP និយាយ​ថា​លោក​ចូល​ច្រៀង​ប្រមាណ​ជា​៥​ឆ្នាំ​ហើយ​​ក្នុង​​ក្រុមហ៊ុន ហង្សមាស តែ​លោក​ពុំ​ដែល​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​តាម​រយៈ​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​នោះ​ទេុ។ ទើប​តែ​ឆ្នាំ​​នេះ​ ដែល​លោក​បាន​ទទួល​តំណែង​ពិសេស​នេះ ជាក់​ស្ដែង​ពេល​​នេះបទ​ចម្រៀង​លោក​បាន​ចេញ​ Teaser ហើយ​គឺ​បទ "សុំ​ប៉ះ​"​។
"ខ្ញុំ​មាន​បទ​ផ្ទាល់​ខ្លួន​​៤​បទ និង សហការ​ជាមួយ​តារា​ចម្រៀង​ដទៃ​១​បទ និង​និពន្ធ​​ឲ្យ​រៀម​ច្បង​ ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ប្រមាណ​ជា​៥​បទ​ទៀត អញ្ចឹង​សរុប​​ទៅ​ឆ្នាំ​នេះ​ខ្ញុំ​បាន​ធ្វើ​ប្រហែល​១០​បទ" ​ម្ចាស់​បទ "ធ្វើ​ម៉េច​ខ្ញុំ​កើត​មក​មុខ​ស្អាត" បន្ត។
សម្រាប់​ឱកាស​ទីផ្សារ​របស់​តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​ វិញ​ក៏មាន​ភាព​ប្រសើរ​ឡើង​​ច្រើន​ដូចគ្នា​ក្នុង​ដើម​ឆ្នាំ​២០១៧​នេះ ដោយ​ជា​ទូទៅ​លោក​ទទួល​បាន​​ការងារ​ក្នុង​ការ​ប្រគំ​តន្ត្រី​ប្រមាណ​ជាង​១០ កម្មវិធី​ក្នុង​១​ខែ រួម​ទាំង​ការ​ងារ​ក្នុង​ផលិតកម្ម​គឺ​ការ​ធ្វើ​ចម្រៀង​ឲ្យ​រៀម​ច្បង​​ផង​ដែរ៕​​​​

តំណែង​ អ៊ា​ វឌ្ឍ​នា ធ្វើ​ឲ្យ​ ករុណា ពេជ្រ សុបិន​ឃើញ​ទាំង​យប់​ថ្ងៃ​

លោក ករុណា ពេជ្រ បាន​​រៀប​រាប់​ថា​៖ "មុខ​​តំណែង​​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​ផលិត​កម្ម​ថោន​ ដែល​ខ្ញុំ​ទទួល​ពី​បង​ អ៊ា​ វឌ្ឍនា វា​ពិត​ជា​មាន​ផល​ពិបាក​ច្រើន​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ចូល​មក​ពាក់​កណ្ដាល​ទី​​ ហើយ​អ្វី​ដែល​កាន់​តែ​ពិបាក​នោះ​គឺ ខ្ញុំ​ចូល​មក​ក្នុង​ឱកាស​ថត​បទ​ចូល​ឆ្នាំ​ខ្មែរ​ទៀត​រហូត​ពេល​គេង​ក៏​យល់​សប្ដិ​ឃើញ​ការ​ងារ​ដែរ​។
លោក​បន្ត​ថា​ នៅ​ក្នុង​ការ​ងារ​ថ្មី​នេះ​លោក​ត្រូវ​​សម្រប​សម្រួល​បុគ្គលិក​រាប់​រយ​នាក់​ ​បញ្ជា​ការងារ​ និង​រៀប​ចំ​រចនា​សម្ព័ន្ធ​សារ​ជា​ថ្មី​។​ ទោះ​បី​ជា​ជួប​ផល​ពិបាក​ខ្លះ​ៗ​នៅ​ក្នុង​ការ​ងារ​ក៏​លោក​មិន​​រុញ​រា​ដែរ​ នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ ព្រោះ​ក្រុម​ការងារ​ជើង​ចាស់​មួយ​ចំនួន​ក្នុង​ផលិត​កម្ម​ថោន​ជួយ​ណែ​នាំ​ និង​ជួយ​តម្រង់​ផ្លូវ​ការ​ងារ គ្មាន​នរណា​ម្នាក់​កើត​មក​ចេះ​ឯង​ទេ​អ្វី​ក៏​ដោយ​កើត​ឡើង​ពី​ការ​រៀន​ ហើយ​សព្វថ្ងៃ​នេះ​លោក​កំពុង​តែ​រៀន​សូត្រ​​ពី​ការ​ងារ​​ ថ្មី​មួយ​នេះ​​ផង​ដែរ​។
ការ​លើក​ឡើង​បែប​នេះ​គឺ​ធ្វើ​ឡើង​នៅ​ពេល​លោក​ ករុណា ពេជ្រ ដឹក​នាំ​ក្រុម​ការ​ងារ​ទៅ​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ឲ្យ​ផលិត​កម្ម​ថោន​​នៅ​ឯ​ភ្នំ​ប្រសិទ្ធិ​កាល​ពី​​​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​​ឆ្នាំ​ ១០២៧​ កន្លង​ទៅ​នេះ​។ ដោយ​ឡែក​ទាក់​ទង​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ លោក​ ករុណា ពេជ្រ មាន​បទ​ចម្រៀង​ច្រៀង​តែ​ពីរ​បទ​ប៉ុណ្ណោះ​ ព្រោះ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​៕​​​​
​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន