លោក ករុណា ពេជ្រ បានរៀបរាប់ថា៖ "មុខតំណែងជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មថោន ដែលខ្ញុំទទួលពីបង អ៊ា វឌ្ឍនា វាពិតជាមានផលពិបាកច្រើនសម្រាប់ខ្ញុំ ព្រោះខ្ញុំចូលមកពាក់កណ្ដាលទី ហើយអ្វីដែលកាន់តែពិបាកនោះគឺ ខ្ញុំចូលមកក្នុងឱកាសថតបទចូលឆ្នាំខ្មែរទៀតរហូតពេលគេងក៏យល់សប្ដិឃើញការងារដែរ។
លោកបន្តថា នៅក្នុងការងារថ្មីនេះលោកត្រូវសម្របសម្រួលបុគ្គលិករាប់រយនាក់ បញ្ជាការងារ និងរៀបចំរចនាសម្ព័ន្ធសារជាថ្មី។ ទោះបីជាជួបផលពិបាកខ្លះៗនៅក្នុងការងារក៏លោកមិនរុញរាដែរ នឹងប្រឹងឲ្យអស់ពីសមត្ថភាព ព្រោះក្រុមការងារជើងចាស់មួយចំនួនក្នុងផលិតកម្មថោនជួយណែនាំ និងជួយតម្រង់ផ្លូវការងារ គ្មាននរណាម្នាក់កើតមកចេះឯងទេអ្វីក៏ដោយកើតឡើងពីការរៀន ហើយសព្វថ្ងៃនេះលោកកំពុងតែរៀនសូត្រពីការងារ ថ្មីមួយនេះផងដែរ។
ការលើកឡើងបែបនេះគឺធ្វើឡើងនៅពេលលោក ករុណា ពេជ្រ ដឹកនាំក្រុមការងារទៅថតបទចម្រៀងចូលឆ្នាំឲ្យផលិតកម្មថោននៅឯភ្នំប្រសិទ្ធិកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ១០២៧ កន្លងទៅនេះ។ ដោយឡែកទាក់ទងបទចម្រៀងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ លោក ករុណា ពេជ្រ មានបទចម្រៀងច្រៀងតែពីរបទប៉ុណ្ណោះ ព្រោះគ្មានពេលវេលាគ្រប់គ្រាន់៕
អត្ថបទ៖ ឆុង ស៊ីណាន
0 comments:
Post a Comment