Tuesday, February 28, 2017

ចូល​ហង្សមាស​ ៥​ឆ្នាំ STEP ទើប​ទទួល​បាន​ឱកាស​ពិសេស​​ឆ្នាំ​នេះ​​

តារា​ចម្រៀង​​ក្នុង​ផលិតកម្ម ហង្សមាស STEP បាន​ទទួល​ឱកាស​ពិសេស​ពី​ផលិតកម្ម​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ចូល​ច្រៀង​​ប្រមាណ​​ជា​ ៥ ឆ្នាំ​កន្លង​មក។
STEP និយាយ​ថា​លោក​ចូល​ច្រៀង​ប្រមាណ​ជា​៥​ឆ្នាំ​ហើយ​​ក្នុង​​ក្រុមហ៊ុន ហង្សមាស តែ​លោក​ពុំ​ដែល​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​តាម​រយៈ​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​នោះ​ទេុ។ ទើប​តែ​ឆ្នាំ​​នេះ​ ដែល​លោក​បាន​ទទួល​តំណែង​ពិសេស​នេះ ជាក់​ស្ដែង​ពេល​​នេះបទ​ចម្រៀង​លោក​បាន​ចេញ​ Teaser ហើយ​គឺ​បទ "សុំ​ប៉ះ​"​។
"ខ្ញុំ​មាន​បទ​ផ្ទាល់​ខ្លួន​​៤​បទ និង សហការ​ជាមួយ​តារា​ចម្រៀង​ដទៃ​១​បទ និង​និពន្ធ​​ឲ្យ​រៀម​ច្បង​ ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ប្រមាណ​ជា​៥​បទ​ទៀត អញ្ចឹង​សរុប​​ទៅ​ឆ្នាំ​នេះ​ខ្ញុំ​បាន​ធ្វើ​ប្រហែល​១០​បទ" ​ម្ចាស់​បទ "ធ្វើ​ម៉េច​ខ្ញុំ​កើត​មក​មុខ​ស្អាត" បន្ត។
សម្រាប់​ឱកាស​ទីផ្សារ​របស់​តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​ វិញ​ក៏មាន​ភាព​ប្រសើរ​ឡើង​​ច្រើន​ដូចគ្នា​ក្នុង​ដើម​ឆ្នាំ​២០១៧​នេះ ដោយ​ជា​ទូទៅ​លោក​ទទួល​បាន​​ការងារ​ក្នុង​ការ​ប្រគំ​តន្ត្រី​ប្រមាណ​ជាង​១០ កម្មវិធី​ក្នុង​១​ខែ រួម​ទាំង​ការ​ងារ​ក្នុង​ផលិតកម្ម​គឺ​ការ​ធ្វើ​ចម្រៀង​ឲ្យ​រៀម​ច្បង​​ផង​ដែរ៕​​​​

0 comments:

Post a Comment