This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Entertainment. Show all posts
Showing posts with label Entertainment. Show all posts

Monday, March 6, 2017

Power Rangers 2017


Power Rangers Costume Designs from Rejected Movie Pitch



​សិស្ស​-និស្សិត​ ​អាច​ទស្សនា​រឿង​ ខ្មែរ​ និង​បរទេស​ដោយ​ឥត​គិត​ថ្លៃ​ បាន​មក​ដល់​ហើយ

 ​សិស្ស​-និស្សិត​ ​អាច​ទស្សនា​រឿង​ ខ្មែរ​ និង​បរទេស​ដោយ​ឥត​គិត​ថ្លៃ​ បាន​មក​ដល់​ហើយ
  •  ម្សិលមិញ ម៉ោង 23:12
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
តាម​អ្នកនាង គឹម សោភា ប្រធាន​ផ្នែក​គ្រប់​គ្រង​ បាន​លើក​ឡើង​ថា​ ឱកាស​សម្រាប់​ សិស្ស​​ និស្សិត​​ ចូល​ទស្សនា​ខ្សែ​ភាព​យន្ត​ខ្មែរ​ ៨​ និង​បរទេស​ ១៣០​រឿង​ ដោយ​ឥត​គិត​ថ្លៃបាន​មក​ដល់​ហើយ ដោយ​ពួក​គេ​អាច​ទៅ​ទស្សនា​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​​​ភ្នំពេញចាប់​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​៩​ មីនា ឆ្នាំ​ ២០១៧​។
កម្មវិធី​ខាង​លើ ត្រូវ​បាន​រៀប​ចំ​ដោយ​​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ(CIFF) ។ ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​ទូ​ទៅ​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​បាន​​​រៀប​រាប់​ថា​ ភាព​យន្ត​ខ្មែរ​ និង​បរទេស​ដែល​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ក្នុង​រាជធានី​​ភ្នំពេញ​​ក្នុង​មហោស្រព​ខាង​លើ គឺ​តម្រូវ​ឲ្យ​ទិញ​សំបុត្រ។ តែ​សម្រាប់​​សិស្ស-និស្សិត ពោល​គឺ​ពួក​គេ​អាច​ចូល​ទស្សនា បាន​ដោយ​មិន​ចាំ​បាច់​ទិញ​សំបុត្រ​ឡើយ ដោយ​គ្រាន់​តែ​ពួក​គេ​បង្ហាញ​កាត​សិស្ស​​​និ​ស្សិត​ជា​ការ​ស្រេច​។
ករណី​បើ​សិស្ស​និស្សិត​ពិត​ជា​ចង់​ទស្សនា​ពួក​គេ​អាច​រួ​ត​រះមក​មុន​ បើសិន​ពួក​គេ​មិន​មាន​កាត​សិស្ស​ក៏អា​ច​ចូល​ទស្សនា​បាន​ដែរ​ ខាង​មហា​ស្រព​ភាព​យន្ត​អន្ត​រ​ជាតិ​មិន​មាន​លក្ខ​ខណ្ឌ​អ្វី​ច្រើន​ទេ​។
“ចាស​ដោយ​ឡែក​សម្រាប់​សិស្ស​និស្សិត​​ដែល​ពួក​គាត់​ពុំ​មាន​លទ្ធ​ភាព​ ខាង​យើង​ឲ្យ​ពួក​គាត់​ចូល​មើល​បាន​​ដោយ​ឥត​គិត​ថ្លៃ​ ​ឧទាហរណ៍​ ក្នុង​រោង​កុន​មាន​ ៣០០​កៅអី​យើង​ចែក​ជូន​ពួក​គាត់​ ១៥០ កៅអី​ និង​១៥០​កៅអី​ទៀត​ សម្រាប់​អ្នក​ដែល​មាន​លទ្ធ​ភាព​ទិញ​សំបុត្រ​ចូល​ទស្សនា​"។ អ្នកនាង គឺម សោភា និយាយ។
ដោយឡែក​សំបុត្រ​​ភាព​យន្ត​ខ្មែរ​ ៨​ និង​បរទេស​ ១៣០​រឿង​ដាក់​លក់​តម្លៃ​ ៥០០០ រៀល​​សម្រាប់​ប្រជាជន​ទូទៅ​។ នាង​ជឿ​ជាក់​ថា​សិស្ស​និ​ស្សិត​មួយ​ចំនួន​ប្រា​កដ​ជា​មាន​លទ្ធ​ភាព​ចូល​ទស្ស​នា​ភាព​យន្ត​ខ្មែរ​ និង​បរទេស​ ព្រោះ​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​( CIFF) រៀប​ចំ​កម្ម​វិធី​នេះ​ឡើង​ដើម្បី​លើក​ស្ទួយ​ភាព​យន្ត​ខ្មែរ​ ដូច្នេះ​សិស្ស​និស្សិត​គួរ​តែ​មក​ទស្ស​នា​ឲ្យ​បាន​ច្រើន​ ។ អ្នកនាង គឹម សោភា បន្ថែម​៕

Wednesday, March 1, 2017

​ដឹងអត់! តារា​១០​រូប​ មាន​ថ្ងៃ​កំណើត​ក្នុងខែ​កុម្ភៈ​

ខែ​កុម្ភៈ​ជា​ខែ​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង​គេ តែ​ក៏​មិន​មែន​​មាន​ន័យ​ថា​មាន​មនុស្ស​តិច​កើត​ក្នុង​ខែ​នេះ​ដែរ ជួន​អី​មាន​តារា​ដល់​តែ​១០​ រូប​ដែល​កើត​ក្នុង​ខែ​នេះ​ ហើយ​ខ្លះ​កើត​ថ្ងៃ​ជា​មួយ​គ្នា​ទៀត! ដឹង​អ្នក​ណា​ខ្លះ​អត់?
២. ឆឹម សក្កដា ២ កុម្ភៈ
៣.Vj alaskoo ២ កុម្ភៈ
៤ នួន សុធារ័ក្ស ៣ កុម្ភៈ
៦ វី យ៉ារ៉ូ ១៥ កុម្ភៈ
៧ ប៊ូ ច័ន្ទដាណែត ១៨ កុម្ភៈ
៨ គង់ វង្សយ៉ាទី ១៨ កុម្ភៈ
៩ រតនៈ វិសិដ្ធ ២២ កុម្ភៈ
១០ សារាយ សក្ខណា ២៥ កុម្ភៈ
ឬ​ក៏​នៅ​មាន​តារា​រូបណា​ទៀត? បើ Fan បាន​ដឹង​ Comment ខាង​ក្រោម​ប្រាប់​ផង

ផ្អើល​អស់​អ្នក​គាំ​ទ្រ វត្ត​មាន​តារា​ចម្រៀង​ល្បី​ៗ​ ថោន​ ជា​ច្រើន​ដួង​​នៅ​ AEON

ម្សិល​មិញ​នេះ​ផលិត​កម្ម​ថោន​បាន​ធ្វើ​ពិធី​សម្ពោធ​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" នៅ​ផ្សារ​ទំនើប​ AEON MALL ដោយ​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ឈ្មោះ​​ជា​ច្រើន​រូប​ មក​ពី​ផលិត​កម្ម​ថោន​។
តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រុស​ស្រី​ថោន​ដែល​បង្ហាញ​វត្ត​មាន​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​"ស្នាដៃនិពន្ធ​ថ្មី​របស់​អ្នក​ស្រី​ ពាន់ ភួងបុប្ផា​ នៅ​ផលិត​កម្ម​ថោន​មាន​ កំពូល​តារា​ចម្រៀង​ កញ្ញា មាស សុខសោភា លោក ខេម លោក កែវ វាសនា អ្នកនាង យក់ ថិតរដ្ឋា កញ្ញា ឈិត សុវណ្ណបញ្ញា លោក សុគន្ធ ថេ​រ៉ាយុ​ កញ្ញា លី អ៊ីវ៉ាធីណា លោក ពេជ្រ ថាណា លោក ករុណា ពេជ្រ និង​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត​ក្នុង​ផលិត​កម្ម​ថោន​។
ឆ្លៀត​ក្នុង​ឱកាស​នេះ​​អ្នក​ស្រី ពាន់ ភួងបុប្ផា បាន​មាន​ប្រ​សាសន៍​ថា​ រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" ទាំង​សាច់​រឿង​ និង​គុណ​ភាព​នៃ​ការ​ផលិត​មិន​ចាញ់​បរទេស​ឡើយ​ ។ ព្រោះ​នៅ​ក្នុង​​រឿង​នេះ​ចូល​រួម​សម្ដែង​តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ទាំង​៤​ជំនាន់​​មាន​អ្នកនាង អម្ពរ​ ទេវី លោក​ ទេព រិន្ទដារ៉ូ អ្នកនាង ស្វែង សុជាតា អ្នកនាង​ ស៊ឹម សូលីកា អ្នក​នាង​ សុខ សោម៉ាវត្តី លោក អ៊ែត វីន កញ្ញា ឌុច លីដា លោក ប៊ុត សារ៉ាវុធ​ ជា​ដើម​ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​ស្រី​ហ៊ាន​អះ​អាង​ថា​រឿង​មួយ​នេះ​មិន​ចាញ់​ប្រទេស​ជិត​ខាង​​។
រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" នឹង​ត្រូវ​ចាក​បញ្ចាំង​ជា​ផ្លូវ​ការ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និង​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​ ២ ខែមិនា ឆ្នាំ​២០១៧​ នេះ​ហើយ​៕​​

Tuesday, February 28, 2017



ក្បាច់​ថ្មី​ ពី ខាន់ ជេមស៍ ft MC Bull ត្រៀម​ចេញ​ឆាប់ៗ

បទ​ថ្មី​ ចំណងជើង​ថា​ "ចង់​តែ​រាំ" ដែល​បកស្រាយ​ដោយ​តារា​ចម្រៀង ខាន់ ជែមស៍ រួម​គ្នា​ជាមួយ​ MC Bull ត្រៀម​នឹង​ចេញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។
យ៉ាង​ណា​ មុន​នឹង​បាន​មើល​ MV Official មក​ទស្សនា​ការ​សម្តែង​ ក៏​ដូចជា​ការ​ហាត់​សម​​ខ្លះៗ​ពី​ ខាត់ ជេមស៍​ Mc Bull និង​ក្រុម​រាំ​ក្នុង​វីដេអូ​ខាង​ក្រោម​។ ឈុត​ខុសៗ​បទ​ថ្មី​ក្នុង​វីដេអូ​​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Mc Bull លោក​ប្រាប់​ថា​ទើប​តែ​ថត​អម្បាញ់​មិញ​ត្រៀម​ឡើង​ឆាក​ទូរទស្សន៍​ ស៊ីធីអិន​​។ បទ​នេះ​ទៀត​សោត​ នឹង​មាន​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ នៅ​ក្នុង​ផលិតកម្ម​​សាន់ដេ​។
​ទស្សនាវីដេអូ​ទាំងអស់​គ្នា៖
​​

ចូល​ហង្សមាស​ ៥​ឆ្នាំ STEP ទើប​ទទួល​បាន​ឱកាស​ពិសេស​​ឆ្នាំ​នេះ​​

តារា​ចម្រៀង​​ក្នុង​ផលិតកម្ម ហង្សមាស STEP បាន​ទទួល​ឱកាស​ពិសេស​ពី​ផលិតកម្ម​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ចូល​ច្រៀង​​ប្រមាណ​​ជា​ ៥ ឆ្នាំ​កន្លង​មក។
STEP និយាយ​ថា​លោក​ចូល​ច្រៀង​ប្រមាណ​ជា​៥​ឆ្នាំ​ហើយ​​ក្នុង​​ក្រុមហ៊ុន ហង្សមាស តែ​លោក​ពុំ​ដែល​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​តាម​រយៈ​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​នោះ​ទេុ។ ទើប​តែ​ឆ្នាំ​​នេះ​ ដែល​លោក​បាន​ទទួល​តំណែង​ពិសេស​នេះ ជាក់​ស្ដែង​ពេល​​នេះបទ​ចម្រៀង​លោក​បាន​ចេញ​ Teaser ហើយ​គឺ​បទ "សុំ​ប៉ះ​"​។
"ខ្ញុំ​មាន​បទ​ផ្ទាល់​ខ្លួន​​៤​បទ និង សហការ​ជាមួយ​តារា​ចម្រៀង​ដទៃ​១​បទ និង​និពន្ធ​​ឲ្យ​រៀម​ច្បង​ ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ប្រមាណ​ជា​៥​បទ​ទៀត អញ្ចឹង​សរុប​​ទៅ​ឆ្នាំ​នេះ​ខ្ញុំ​បាន​ធ្វើ​ប្រហែល​១០​បទ" ​ម្ចាស់​បទ "ធ្វើ​ម៉េច​ខ្ញុំ​កើត​មក​មុខ​ស្អាត" បន្ត។
សម្រាប់​ឱកាស​ទីផ្សារ​របស់​តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​ វិញ​ក៏មាន​ភាព​ប្រសើរ​ឡើង​​ច្រើន​ដូចគ្នា​ក្នុង​ដើម​ឆ្នាំ​២០១៧​នេះ ដោយ​ជា​ទូទៅ​លោក​ទទួល​បាន​​ការងារ​ក្នុង​ការ​ប្រគំ​តន្ត្រី​ប្រមាណ​ជាង​១០ កម្មវិធី​ក្នុង​១​ខែ រួម​ទាំង​ការ​ងារ​ក្នុង​ផលិតកម្ម​គឺ​ការ​ធ្វើ​ចម្រៀង​ឲ្យ​រៀម​ច្បង​​ផង​ដែរ៕​​​​

តំណែង​ អ៊ា​ វឌ្ឍ​នា ធ្វើ​ឲ្យ​ ករុណា ពេជ្រ សុបិន​ឃើញ​ទាំង​យប់​ថ្ងៃ​

លោក ករុណា ពេជ្រ បាន​​រៀប​រាប់​ថា​៖ "មុខ​​តំណែង​​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​ផលិត​កម្ម​ថោន​ ដែល​ខ្ញុំ​ទទួល​ពី​បង​ អ៊ា​ វឌ្ឍនា វា​ពិត​ជា​មាន​ផល​ពិបាក​ច្រើន​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ចូល​មក​ពាក់​កណ្ដាល​ទី​​ ហើយ​អ្វី​ដែល​កាន់​តែ​ពិបាក​នោះ​គឺ ខ្ញុំ​ចូល​មក​ក្នុង​ឱកាស​ថត​បទ​ចូល​ឆ្នាំ​ខ្មែរ​ទៀត​រហូត​ពេល​គេង​ក៏​យល់​សប្ដិ​ឃើញ​ការ​ងារ​ដែរ​។
លោក​បន្ត​ថា​ នៅ​ក្នុង​ការ​ងារ​ថ្មី​នេះ​លោក​ត្រូវ​​សម្រប​សម្រួល​បុគ្គលិក​រាប់​រយ​នាក់​ ​បញ្ជា​ការងារ​ និង​រៀប​ចំ​រចនា​សម្ព័ន្ធ​សារ​ជា​ថ្មី​។​ ទោះ​បី​ជា​ជួប​ផល​ពិបាក​ខ្លះ​ៗ​នៅ​ក្នុង​ការ​ងារ​ក៏​លោក​មិន​​រុញ​រា​ដែរ​ នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ ព្រោះ​ក្រុម​ការងារ​ជើង​ចាស់​មួយ​ចំនួន​ក្នុង​ផលិត​កម្ម​ថោន​ជួយ​ណែ​នាំ​ និង​ជួយ​តម្រង់​ផ្លូវ​ការ​ងារ គ្មាន​នរណា​ម្នាក់​កើត​មក​ចេះ​ឯង​ទេ​អ្វី​ក៏​ដោយ​កើត​ឡើង​ពី​ការ​រៀន​ ហើយ​សព្វថ្ងៃ​នេះ​លោក​កំពុង​តែ​រៀន​សូត្រ​​ពី​ការ​ងារ​​ ថ្មី​មួយ​នេះ​​ផង​ដែរ​។
ការ​លើក​ឡើង​បែប​នេះ​គឺ​ធ្វើ​ឡើង​នៅ​ពេល​លោក​ ករុណា ពេជ្រ ដឹក​នាំ​ក្រុម​ការ​ងារ​ទៅ​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ឲ្យ​ផលិត​កម្ម​ថោន​​នៅ​ឯ​ភ្នំ​ប្រសិទ្ធិ​កាល​ពី​​​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​​ឆ្នាំ​ ១០២៧​ កន្លង​ទៅ​នេះ​។ ដោយ​ឡែក​ទាក់​ទង​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ លោក​ ករុណា ពេជ្រ មាន​បទ​ចម្រៀង​ច្រៀង​តែ​ពីរ​បទ​ប៉ុណ្ណោះ​ ព្រោះ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​៕​​​​
​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន