ម្សិលមិញនេះផលិតកម្មថោនបានធ្វើពិធីសម្ពោធរឿង "ទឹកចិត្តម្ដាយសម័យថ្មី" នៅផ្សារទំនើប AEON MALL ដោយមានការចូលរួមពីតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូប មកពីផលិតកម្មថោន។
តារាចម្រៀងល្បីឈ្មោះប្រុសស្រីថោនដែលបង្ហាញវត្តមានក្នុងថ្ងៃសម្ពោធរឿង "ទឹកចិត្តម្ដាយសម័យថ្មី"ស្នាដៃនិពន្ធថ្មីរបស់អ្នកស្រី ពាន់ ភួងបុប្ផា នៅផលិតកម្មថោនមាន កំពូលតារាចម្រៀង កញ្ញា មាស សុខសោភា លោក ខេម លោក កែវ វាសនា អ្នកនាង យក់ ថិតរដ្ឋា កញ្ញា ឈិត សុវណ្ណបញ្ញា លោក សុគន្ធ ថេរ៉ាយុ កញ្ញា លី អ៊ីវ៉ាធីណា លោក ពេជ្រ ថាណា លោក ករុណា ពេជ្រ និងតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតក្នុងផលិតកម្មថោន។
ឆ្លៀតក្នុងឱកាសនេះអ្នកស្រី ពាន់ ភួងបុប្ផា បានមានប្រសាសន៍ថា រឿង "ទឹកចិត្តម្ដាយសម័យថ្មី" ទាំងសាច់រឿង និងគុណភាពនៃការផលិតមិនចាញ់បរទេសឡើយ ។ ព្រោះនៅក្នុងរឿងនេះចូលរួមសម្ដែងតារាប្រុសស្រីល្បីឈ្មោះទាំង៤ជំនាន់មានអ្នកនាង អម្ពរ ទេវី លោក ទេព រិន្ទដារ៉ូ អ្នកនាង ស្វែង សុជាតា អ្នកនាង ស៊ឹម សូលីកា អ្នកនាង សុខ សោម៉ាវត្តី លោក អ៊ែត វីន កញ្ញា ឌុច លីដា លោក ប៊ុត សារ៉ាវុធ ជាដើម ហេតុដូច្នេះហើយទើបអ្នកស្រីហ៊ានអះអាងថារឿងមួយនេះមិនចាញ់ប្រទេសជិតខាង។
រឿង "ទឹកចិត្តម្ដាយសម័យថ្មី" នឹងត្រូវចាកបញ្ចាំងជាផ្លូវការគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២ ខែមិនា ឆ្នាំ២០១៧ នេះហើយ៕
0 comments:
Post a Comment