សិស្ស-និស្សិត អាចទស្សនារឿង ខ្មែរ និងបរទេសដោយឥតគិតថ្លៃ បានមកដល់ហើយ
- ម្សិលមិញ ម៉ោង 23:12
- ចំនួនមតិ 0
ចន្លោះមិនឃើញ
តាមអ្នកនាង គឹម សោភា ប្រធានផ្នែកគ្រប់គ្រង បានលើកឡើងថា ឱកាសសម្រាប់ សិស្ស និស្សិត ចូលទស្សនាខ្សែភាពយន្តខ្មែរ ៨ និងបរទេស ១៣០រឿង ដោយឥតគិតថ្លៃបានមកដល់ហើយ ដោយពួកគេអាចទៅទស្សនានៅរោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ មីនា ឆ្នាំ ២០១៧។
កម្មវិធីខាងលើ ត្រូវបានរៀបចំដោយមហាស្រពភាពយន្តអន្តរជាតិ(CIFF) ។ ប្រធានផ្នែកគ្រប់គ្រងទូទៅនៅមហាស្រពភាពយន្តអន្តរជាតិបានរៀបរាប់ថា ភាពយន្តខ្មែរ និងបរទេសដែលដាក់បញ្ចាំងនៅតាមរោងកុនក្នុងរាជធានីភ្នំពេញក្នុងមហោស្រពខាងលើ គឺតម្រូវឲ្យទិញសំបុត្រ។ តែសម្រាប់សិស្ស-និស្សិត ពោលគឺពួកគេអាចចូលទស្សនា បានដោយមិនចាំបាច់ទិញសំបុត្រឡើយ ដោយគ្រាន់តែពួកគេបង្ហាញកាតសិស្សនិស្សិតជាការស្រេច។
ករណីបើសិស្សនិស្សិតពិតជាចង់ទស្សនាពួកគេអាចរួតរះមកមុន បើសិនពួកគេមិនមានកាតសិស្សក៏អាចចូលទស្សនាបានដែរ ខាងមហាស្រពភាពយន្តអន្តរជាតិមិនមានលក្ខខណ្ឌអ្វីច្រើនទេ។
“ចាសដោយឡែកសម្រាប់សិស្សនិស្សិតដែលពួកគាត់ពុំមានលទ្ធភាព ខាងយើងឲ្យពួកគាត់ចូលមើលបានដោយឥតគិតថ្លៃ ឧទាហរណ៍ ក្នុងរោងកុនមាន ៣០០កៅអីយើងចែកជូនពួកគាត់ ១៥០ កៅអី និង១៥០កៅអីទៀត សម្រាប់អ្នកដែលមានលទ្ធភាពទិញសំបុត្រចូលទស្សនា"។ អ្នកនាង គឺម សោភា និយាយ។
ដោយឡែកសំបុត្រភាពយន្តខ្មែរ ៨ និងបរទេស ១៣០រឿងដាក់លក់តម្លៃ ៥០០០ រៀលសម្រាប់ប្រជាជនទូទៅ។ នាងជឿជាក់ថាសិស្សនិស្សិតមួយចំនួនប្រាកដជាមានលទ្ធភាពចូលទស្សនាភាពយន្តខ្មែរ និងបរទេស ព្រោះមហាស្រពភាពយន្តអន្តរជាតិ( CIFF) រៀបចំកម្មវិធីនេះឡើងដើម្បីលើកស្ទួយភាពយន្តខ្មែរ ដូច្នេះសិស្សនិស្សិតគួរតែមកទស្សនាឲ្យបានច្រើន ។ អ្នកនាង គឹម សោភា បន្ថែម៕
0 comments:
Post a Comment