Tuesday, February 28, 2017
ក្បាច់ថ្មី ពី ខាន់ ជេមស៍ ft MC Bull ត្រៀមចេញឆាប់ៗ
បទថ្មី ចំណងជើងថា "ចង់តែរាំ" ដែលបកស្រាយដោយតារាចម្រៀង ខាន់ ជែមស៍ រួមគ្នាជាមួយ MC Bull ត្រៀមនឹងចេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗខាងមុខនេះហើយ។
យ៉ាងណា មុននឹងបានមើល MV Official មកទស្សនាការសម្តែង ក៏ដូចជាការហាត់សមខ្លះៗពី ខាត់ ជេមស៍ Mc Bull និងក្រុមរាំក្នុងវីដេអូខាងក្រោម។ ឈុតខុសៗបទថ្មីក្នុងវីដេអូនេះ បើតាមការឲ្យដឹងពី Mc Bull លោកប្រាប់ថាទើបតែថតអម្បាញ់មិញត្រៀមឡើងឆាកទូរទស្សន៍ ស៊ីធីអិន។ បទនេះទៀតសោត នឹងមានចេញក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងផលិតកម្មសាន់ដេ។
ទស្សនាវីដេអូទាំងអស់គ្នា៖
ចូលហង្សមាស ៥ឆ្នាំ STEP ទើបទទួលបានឱកាសពិសេសឆ្នាំនេះ
តារាចម្រៀងក្នុងផលិតកម្ម ហង្សមាស STEP បានទទួលឱកាសពិសេសពីផលិតកម្មក្នុងឆ្នាំនេះ បន្ទាប់ពីចូលច្រៀងប្រមាណជា ៥ ឆ្នាំកន្លងមក។
STEP និយាយថាលោកចូលច្រៀងប្រមាណជា៥ឆ្នាំហើយក្នុងក្រុមហ៊ុន ហង្សមាស តែលោកពុំដែលមានឱកាសក្នុងការបញ្ចេញសមត្ថភាពតាមរយៈបទចម្រៀងចូលឆ្នាំប្រពៃណីខ្មែរនោះទេុ។ ទើបតែឆ្នាំនេះ ដែលលោកបានទទួលតំណែងពិសេសនេះ ជាក់ស្ដែងពេលនេះបទចម្រៀងលោកបានចេញ Teaser ហើយគឺបទ "សុំប៉ះ"។
"ខ្ញុំមានបទផ្ទាល់ខ្លួន៤បទ និង សហការជាមួយតារាចម្រៀងដទៃ១បទ និងនិពន្ធឲ្យរៀមច្បង ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ប្រមាណជា៥បទទៀត អញ្ចឹងសរុបទៅឆ្នាំនេះខ្ញុំបានធ្វើប្រហែល១០បទ" ម្ចាស់បទ "ធ្វើម៉េចខ្ញុំកើតមកមុខស្អាត" បន្ត។
សម្រាប់ឱកាសទីផ្សាររបស់តារាចម្រៀងវ័យ២២ឆ្នាំ វិញក៏មានភាពប្រសើរឡើងច្រើនដូចគ្នាក្នុងដើមឆ្នាំ២០១៧នេះ ដោយជាទូទៅលោកទទួលបានការងារក្នុងការប្រគំតន្ត្រីប្រមាណជាង១០ កម្មវិធីក្នុង១ខែ រួមទាំងការងារក្នុងផលិតកម្មគឺការធ្វើចម្រៀងឲ្យរៀមច្បងផងដែរ៕
តំណែង អ៊ា វឌ្ឍនា ធ្វើឲ្យ ករុណា ពេជ្រ សុបិនឃើញទាំងយប់ថ្ងៃ
លោក ករុណា ពេជ្រ បានរៀបរាប់ថា៖ "មុខតំណែងជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មថោន ដែលខ្ញុំទទួលពីបង អ៊ា វឌ្ឍនា វាពិតជាមានផលពិបាកច្រើនសម្រាប់ខ្ញុំ ព្រោះខ្ញុំចូលមកពាក់កណ្ដាលទី ហើយអ្វីដែលកាន់តែពិបាកនោះគឺ ខ្ញុំចូលមកក្នុងឱកាសថតបទចូលឆ្នាំខ្មែរទៀតរហូតពេលគេងក៏យល់សប្ដិឃើញការងារដែរ។
លោកបន្តថា នៅក្នុងការងារថ្មីនេះលោកត្រូវសម្របសម្រួលបុគ្គលិករាប់រយនាក់ បញ្ជាការងារ និងរៀបចំរចនាសម្ព័ន្ធសារជាថ្មី។ ទោះបីជាជួបផលពិបាកខ្លះៗនៅក្នុងការងារក៏លោកមិនរុញរាដែរ នឹងប្រឹងឲ្យអស់ពីសមត្ថភាព ព្រោះក្រុមការងារជើងចាស់មួយចំនួនក្នុងផលិតកម្មថោនជួយណែនាំ និងជួយតម្រង់ផ្លូវការងារ គ្មាននរណាម្នាក់កើតមកចេះឯងទេអ្វីក៏ដោយកើតឡើងពីការរៀន ហើយសព្វថ្ងៃនេះលោកកំពុងតែរៀនសូត្រពីការងារ ថ្មីមួយនេះផងដែរ។
ការលើកឡើងបែបនេះគឺធ្វើឡើងនៅពេលលោក ករុណា ពេជ្រ ដឹកនាំក្រុមការងារទៅថតបទចម្រៀងចូលឆ្នាំឲ្យផលិតកម្មថោននៅឯភ្នំប្រសិទ្ធិកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ១០២៧ កន្លងទៅនេះ។ ដោយឡែកទាក់ទងបទចម្រៀងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ លោក ករុណា ពេជ្រ មានបទចម្រៀងច្រៀងតែពីរបទប៉ុណ្ណោះ ព្រោះគ្មានពេលវេលាគ្រប់គ្រាន់៕
អត្ថបទ៖ ឆុង ស៊ីណាន